ភាសាខ្មែរ | English
Web Mail
 
ទំព័រដើម

ទំនាក់ទនងរហ័ស
ទូរស័ព្ទ: ០៩៧​ ៩០០ ០៣៩៣
០៨១ ៨០០ ០០៦
សារអេឡិចត្រូនិចៈ tpcho@tpc.com.kh
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៤
FACEBOOK
ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម
ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានបង្កើតឡើងដើម្បីជួយដល់បុគ្គល ក្រុមហ៊ុន ឬសហគ្រាស ក្នុងការទ្រទ្រង់ និងដំណើរការអាជីវកម្មស្របច្បាប់របស់ពួកគេ នៅក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម កសិពាណិជ្ជកម្ម និងផលិតកម្មជាដើម។ អតិថិជនគោលដៅសម្រាប់ប្រាក់កម្ចីនេះ គឺអតិថិជនត្រូវមានអាជីវកម្មខ្នាតតូច និងមធ្យមដែលត្រូវការកម្ចីទំហំចាប់ពី ៤០.០០០.០០០ រៀល ឡើងទៅ ឬសមមូលនឹងប្រាក់ដុល្លារ និងប្រាក់បាត។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល ចាប់ពី ៤០.០០០.០០០ ឡើងទៅ ២,៥% ៣ – ៣៦ ខែ
ដុល្លារ ចាប់ពី ១០.០០០ ឡើងទៅ ១,៥% - ២% ៣ – ៦០ ខែ
បាត ចាប់ពី ៤០០.០០០ ឡើងទៅ ២,៥% ៣ – ៣៦ ខែ
អត្ថប្រយោជន៍
ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម របស់ធនាគារភូមិ ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
- អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែ ប៉ុណ្ណោះ។
- ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យធនាគារភូមិដែលនៅ ជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅរបស់អតិថិជន។
- រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការ អាជីវកម្ម។
- មិនតម្រូវឲ្យអតិថិជនបង់ថ្លៃសេវាដើម្បីទទួលបានប្រាក់កម្ចីនោះទេ។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម លោកអ្នកគ្រាន់តែអនុវត្តតាមជំហាន ងាយៗដូចខាងក្រោមនេះ៖
- ជួបជាមួយបុគ្គលិករបស់ធនាគារភូមិ ឬប្រធានក្រុមធនាគារភូមិ ដែលរស់នៅក្នុងភូមិរបស់ លោកអ្នក។
- ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក។
- យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយធនាគារភូមិ។
- យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អាគារលេខ ៦៦៦B ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ២២០ ៦៤១ / ទូរសារៈ (+៨៥៥) ២៣ ២២០ ៦៤២
សារអេឡិចត្រូនិចៈ tpcho@tpc.com.kh
គេហទំព័រៈ www.tpc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា: 11
អ្នកទស្សនាថ្ងៃនេះ: 33
អ្នកទស្សនាសរុបៈ 816794
© ២០១៣ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ ធនាគារភូមិ (ខេមបូឌា) អិលធីឌី