គណៈគ្រប់គ្រង
 
លោកស្រី នូរហាយរ៉ាយ៍ សាដាវ៉ា ប្រធាននាយិកាប្រតិបត្តិ

លោកស្រី នូរហាយរ៉ាយ៍ សាដាវ៉ា មានបទពិសោធន៍ជាង 14 ឆ្នាំលើការគ្រប់គ្រង និងការពង្រឹងសេវាកម្មប្រឹក្សាដល់ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារជនបទនៅប្រទេស Philippines, Uganda, Tanzania, Mozambique, Ghana និង Ethiopia មុនពេលដែលលោកស្រីចូលបម្រើការងារនៅ ធនាគារភូមិនៅខែតុលា ឆ្នាំ2011។ លោកស្រីធ្លាប់បានធ្វើជាអ្នកឯកទេសខាង មីក្រូហិរញ្ញវត្ថុ ព្រមទាំងជាប្រធានតំបន់ សម្រាប់ កម្មវិធី Microenterprise Access to Banking Services (MABS) នៅប្រទេសហ្វីលីពីន ចាប់តាំងពីឆ្នាំ 1998 ដល់ 2004។ នៅក្នុងអំឡុងពេលបម្រីការងារនៅ MABS គាត់ក៏បានធ្វើការរយៈពេលខ្លីមួយអោយ គម្រោង Speed នៅប្រទេស Uganda ដែលបានផ្តល់ឱកាសអោយលោកស្រីបាន ដឹកនាំផ្លាស់ប្តូរ Faulu Uganda Ltd, អោយក្លាយទៅជាអន្តរការីហិរញ្ញវត្ថុដែលមាន អាជ្ញាបណ្ណ័។ នៅក្នុងឆ្នាំ 2006 គាត់បានទៅប្រទេស Tanzania ដើម្បីគ្រប់គ្រងលើការ ផ្លាស់ប្តូរ Small Enterprise Development Agency (SEDA) អោយក្លាយទៅជាគ្រឹះស្ថាន ទទួលប្រាក់បញ្ញើខ្នាតតូចមានអាជ្ញាប័ណ្ណ។ លោកស្រី អារ៉ាហ៍ បានចូលរួមក្នុង Opportunity International នៅក្នុងឆ្នាំ2008 ហើយក៍បានធ្វើជាប្រធាននាយិកា ប្រតិបត្តិការនៅ Faulu Tanzania Ltd (ឥឡូវហៅថា Opportunity International Tanzania) អស់មួយរយៈនៅ Banco Oportunidade de Mozambique ។ នៅក្នុងឆ្នាំ2009 គាត់បានចូលបម្រើការងារជាប្រធាននាយិកាប្រតិបត្តិ អោយស្ថាប័នហិរញ្ញវត្ថុដែលមិន មែនជាធនាគារនៅប្រទេស Ghana ដែលមានឈ្មោះថា Adehyeman Savings and Loans។ ក្រោយមកលោកស្រី អារ៉ាហ៍ ក៏បានផ្លាស់ប្តូរទៅប្រទេស Ethiopia ដើម្បីបម្រើ ការងារ នៅ VisionFund International (VFI) ជានាយិកាលើការបំលាស់ប្តូរ (Transformation Manager) សម្រាប់អាហ្រ្វិកខាងកើត។
លោក សុខ វឿន ប្រធាននាយកប្រតិបត្ដិការ

លោក សុខ វឿន ជាប្រធាននាយកប្រតិបត្ដិការនៃធនាគារភូមិ ដែលទទួលបាន សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម លើជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបៀលប្រាយ ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៥។ លោកទទួលបាន សញ្ញាបត្របរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០។ លោកបានទទួលការហ្វឹកហ្វឺន ផ្នែកមីក្រូ ហិរញ្ញវត្ថុនៅស្ថាប័នមីក្រូហិរញ្ញវត្ថុ Boulder ប្រទេសអ៊ីតាលី និងវគ្គហ្វឹកហ្វឺន ពាក់ព័ន្ធដទៃៗទៀត ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង ឥណ្ឌា បង់ក្លាដែស និងប្រទេសថៃ។ លោកក៏បានទទួលវគ្គហ្វឹកហ្វឺននៅប្រទេសកម្ពុជាលើការគ្រប់គ្រង ឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្មនិងអកម្ម ហិរញ្ញប្បទាន ពាណិជ្ជកម្ម ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រង- ហានិភ័យ ជំនាញទំនាក់ទំនង ធនាគារ ការគ្រប់គ្រងការិយាល័យ និងភាពជាអ្នកដឹកនាំដ៏ល្អ។ លោកធ្លាប់បំរើការជា មន្ដ្រីឥណទាន នៅធនាគារ អេស៊ីលីដា ភីអិលស៊ី ពីឆ្នាំ២០០០-២០០១ ហើយលោក ត្រូវបានតំទ្បើងតំណែងជាប្រធានផ្នែកគ្រប់គ្រងឥណទាន ពីឆ្នាំ២០០១-២០០៥។ ចាប់ តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ លោកគឺជានាយកប្រតិបត្ដិការនៅស្ថាប័នមីក្រូហិ រញ្ញវត្ថុស្ថាបនា លីមីតធីត ដែលទទួលខុសត្រូវលើប្រតិបត្ដិការជារៀងរាល់ថ្ងៃរួមមាន ការគ្រប់គ្រងឥណទាន ប្រាក់បញ្ញើ ប្រតិបត្ដិការផ្ទេរសាច់ប្រាក់ និង ការពង្រីកទីផ្សារ។ លោកចាប់ផ្ដើមបំរើការអោយ ធនាគារភូមិ នៅខែមេសា ឆ្នាំ២០១០។
លោក សុខ សុផល ប្រធាននាយកហិរញ្ញវត្ថុ

លោក សុខ សុផល ជាប្រធាននាយកហិរញ្ញវត្ថុនៃធនាគារភូមិ ដែលទទួលបាន សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុង ឆ្នាំ២០០៧។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច លើជំនាញគ្រប់គ្រង សហគ្រាស នៅមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ លោកក៏បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើននៅលើវិស័យទីផ្សារ មូលបត្រ ការវិភាគ ហិរញ្ញវត្ថុ គណនេយ្យ និងទីផ្សារ។ លោកបានបំរើការនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាជំនួយការ ប្រធានផ្នែកគណនេយ្យគ្រប់គ្រងពីឆ្នាំ២០០៣-២០០៧ និងជាប្រធានផ្នែក គណនេយ្យគ្រប់គ្រងពីឆ្នាំ២០០៧-២០០៨។ លោកត្រូវបាន តំទ្បើងតំណែងជាជំនួយការ នាយកប្រតិបត្ដិ (ទទួលបន្ទុកការងារវិនិយោគ) នៃនាយកដ្ឋានកិច្ចការច្បាប់ នៃធនាគារ អេស៊ីលីដា ក្នុងឆ្នាំ២០០៨។ ចាប់ពីខែមករា ឆ្នាំ២០០៩មក លោកជានាយកប្រតិបត្ដិ រងនៃនាយកដ្ឋានកិច្ចការវិនិយោគ និងមូលបត្រនៃធនាគារ អេស៊ីលីដា។ លោកបាន ចាប់ផ្ដើមបំរើការអោយធនាគារភូមិ នៅខែសីហា ឆ្នាំ២០១០។
លោក តេង ភាព នាយកសវនកម្មផ្ទៃក្នុង

លោក តេង ភាព ជានាយកសវនកម្មផ្ទៃក្នុងនៃធនាគារភូមិ ដែលបានបញ្ចប់សញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យនៅ សាកលវិទ្យាល័យវេសស្ទឺនក្នុងឆ្នាំ២០០៩។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យជាតិ គ្រប់គ្រង។ មុនពេលចូលបំរើការនៅធនាគារភូមិ លោកបានបំរើការឱ្យស្ថាប័នអង្គរ មីក្រូហិរញ្ញវត្ថុកម្ពុជា ជាសវនករផ្ទៃក្នុង និងជាអ្នកដឹកនាំក្រុមសវនករផ្ទៃក្នុង ពីឆ្នាំ ២០០៤-២០០៧ និងក្នុងឆ្នាំ២០០៧-២០០៨ លោកគឺជានាយកភូមិភាគ លោកធ្លាប់ ជាអតីតសវនករផ្ទៃក្នុងនៃ ធនាគារភូមិពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤។ លោកចាប់ផ្ដើម បំរើការឱ្យធនាគារភូមិ ជានាយកសវកម្មផ្ទៃក្នុង នៅខែធ្នូ ឆ្នាំ២០០៨។
លោក ជា សុផល នាយករដ្ឋបាល និងធុរៈកិច្ច

លោក ជា សុផល ជានាយករដ្ឋបាលនិងធុរៈកិច្ចនៃធនាគារភូមិ ដែលបញ្ចប់ថ្នាក់ វិទ្យាល័យក្នុងឆ្នាំ១៩៧៥។ លោកធ្លាប់បំរើការអោយ ភ្នាក់ងារឯកជនសម្រាប់កិច្ច ការសហការ/ John Snow Inc.(PACT/JSI) ពីឆ្នាំ១៩៩៣ ដល់១៩៩៧។ លោកបានសិក្សា នៅសាកលវិទ្យាល័យ Regent រយៈពេល២ឆ្នាំ ដោយចាប់យកជំនាញគណនេយ្យ។ លោកបានចូលបំរើការឱ្យ CRS ជាមន្ដ្រីផ្ដល់ជំនួយ ក្នុងខែកក្កដា ឆ្នាំ១៩៩៧។ ដើម្បីចូលរួមដល់ការអភិវឌ្ឍន៍របស់ធនាគារភូមិ លោកបានចូលរួមនូវវគ្គហ្វឹកហ្វឺនជា ច្រើនដូចជាគោលការណ៍ ផ្ដល់កម្ចីសម្រាប់ជនក្រីក្រ ការគ្រប់គ្រង ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ កម្មវិធីហ្វឹកហ្វឺនមីក្រូហិរញ្ញវត្ថុនៅស្ថាប័នអភិវឌ្ឍន៍ សហគ្រាសធុន តូចនៅ Manchester New Hampshire សហរដ្ឋអាមេរិក និងផែនការអាជីវកម្ម និងវគ្គគ្រប់គ្រងលើការលូតលាស់ នៅហ្វីលីពីន។ នៅឆ្នាំ២០០៥-២០០៧ លោកបាន ចូលរៀននៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាលើមុខវិជ្ជាវិទ្យាសាស្ដ្រនយោបាយ និងរដ្ឋបាលសាធារណៈ ហើយទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល សាធារណៈ។
លោកស្រី ភឿក សុខា នាយិកាធនធានមនុស្ស

លោកស្រី ភឿក សុខា ជានាយិកាធនធានមនុស្សធនាគារភូមិ សិក្សាជំនាញគ្រប់គ្រង ពាណិជ្ជកម្ម នៅសាកលវិទ្យាល័យកម្ពុជា ប្រទេសកម្ពុជា នៅឆ្នាំ២០០៦ ហើយទទួល បានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅឆ្នាំ២០០៩។ លោកស្រីចាប់ផ្ដើម បំរើការងារឱ្យធនាគារភូមិតាំងពីឆ្នាំ២០០១ ជានាយិកាគាំទ្រសាខា។ នៅឆ្នាំ២០០៣ លោកស្រីត្រូវបានតំទ្បើងតំណែងជានាយិកា សាខា។ លោកស្រីបំរើការឱ្យ CRS តាំងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៣ នូវមុខតំណែងជាច្រើនលើការគ្រប់គ្រង គម្រោងដែលមាន មុខតំណែងចុងក្រោយបំផុតជាមន្ដ្រីគម្រោងលើកម្មវិធីឥណទាន របស់ធនាគារភូមិ។ ឆ្នាំ១៩៩៤ លោកស្រីបំរើការជាស្មៀន នៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម នៅសណ្ឋាគារ សូហ្វីតែលកាំបូឌីយ៉ាណា។ លោកស្រីបានចូលរួមកម្មវិធីហ្វឹកហ្វឺនផ្នែក មីក្រូហិរញ្ញវត្ថុលើ ការអភិវឌ្ឍន៍សហគ្រាសធុនតូចនៅសាកលវិទ្យាល័យ Southern New Hampshire ក្នុងទីក្រុង Manchester សហរដ្ឋអាមេរិក ក៏ដូចជាកម្មវិធីហ្វឹកហ្វឺន ដទៃៗទៀតនៅ ហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា។ លោកស្រីក៏បានចូលរួមនូវកម្មវិធី ហ្វឹកហ្វឺននៅប្រទេសកម្ពុជា ជាច្រើនដែលទាក់ទិនទៅនឹងមីក្រូហិរញ្ញវត្ថុ ដូចជាការ ស្រាវជ្រាវជាតិលើផលិតផលប្រាក់សន្សំ ច្បាប់កិច្ចសន្យា ច្បាប់ការងារ ប្រាក់ជំនួយ មូលបត្រផ្នែកសង្គមរបស់ជាតិ កិច្ចគាំទ្រ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល “ការចាប់ផ្ដើម អាជីវកម្មរបស់អ្នក” ការគ្រប់គ្រង ទូទៅ ការគ្រប់គ្រងហានិភ័យ ប្រតិបត្ដិការ ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ ប្រសិទ្ធិភាពក្នុងការគ្រប់គ្រងនៃការវាយតម្លៃការងារបុគ្គលិក នីតិវិធី និងសំណងក្នុងការបញ្ចប់កិច្ចសន្យារបស់បុគ្គលិកដែលមានថេរៈវេលាកំណត់ និងយុទ្ធសាស្ដ្រក្នុងការថែរក្សាបុគ្គលិកជាដើម។
លោក អេង ប៊ុនថាច នាយកបច្ចេកវិជា្ជព័ត៌មាន

លោក អេង ប៊ុនថាច ជានាយកបច្ចេកវិជា្ជព័ត៌មាននៃធនាគារភូមិ ដែលទទួលបាន សញ្ញាបត្របរិញ្ញាបត្រ ផ្នែកបច្ចេកវិជ្ជាព័ត៌មាន ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០០៣។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកបច្ចេកវិជ្ជាព័ត៌មាន ពីសាកលវិទ្យា ល័យន័រតុន ក្នុងឆ្នាំ២០១១ ផងដែរ។ លោកចាប់ផ្ដើមបំរើការងារនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងតួនាទីជា Programmer នៅដើមឆ្នាំ២០០៤ ដែលទទួលខុសត្រូវលើការ អភិវឌ្ឍន៍ វិភាគ និងបង្កើតនូវប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា ដូចជាប្រព័ន្ធគ្រប់គ្រង ឥណទាន និងប្រាក់បញ្ញើ ប្រព័ន្ធគ្រប់គ្រងការហ្វឹកហ្វឺន ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងកញ្ចប់ថវិកា។ល។ នៅឆ្នាំ២០០៧ លោកត្រូវបាន តំទ្បើងតំណែង ជាជំនួយការនាយករងបច្ចេកវិជា្ជព័ត៌មាន និងជាប្រធានផ្នែកអភិវឌ្ឍន៍ប្រព័ន្ធកម្មវិធី កុំព្យូទ័រ ដែលទទួលខុសត្រូវលើការ គ្រប់គ្រងនិងដឹកនាំការអភិវឌ្ឍន៍ទៅលើប្រព័ន្ធ បច្ចេកវិជា្ជព័ត៌មាន និងសហការជាមួយប្រធានផ្នែកដទៃៗទៀត ដើមី្បដំណើរការ គម្រោងការ បច្ចេកវិជា្ជព័ត៌មានផ្សេងៗ រួមទាំងធ្វើការទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុន ដៃគូជាច្រើនទៀត ទាំងក្នុងនិងក្រៅប្រទេស។ លោកចាប់ផ្ដើម បំរើការងារឱ្យធនាគារ ភូមិនៅខែកក្កដា ឆ្នាំ២០១០។
លោក លួង ភាលីន នាយកហិរញ្ញវត្ថុ

លោក លូង ភាលីន ជានាយកហិរញ្ញវត្ថុនៃធនាគារភូមិ ដែលទទួលបានសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនិីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៨ និងទទួលបានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញ គណនេយ្យ ពីអតីតសកលវិទ្យាល័យវេទមហាឬសី ក្នុងឆ្នាំ២០០៤។ លោកបាន ចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញសំខាន់ៗជាច្រើនរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការវិភាគពីលទ្ធផលហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្មនិងទ្រព្យអកម្មសម្រាប់ស្ថាប័ន មីក្រូហិរញ្ញវត្ថុ ការរៀបចំ ផែនការយុទ្ធសាស្ដ្រ និងវគ្គសិក្សាទាក់ទិននឹងមីក្រូហិរញ្ញវត្ថុ ផ្សេងៗទៀត។ លោកបានបំរើការឱ្យធនាគារភូមិ ចាប់តាំងពីឆ្នាំ២០០៥ ដោយ ចាប់ផ្ដើម ពីមុខតំណែងជាគណនេយ្យកររបស់ការិយាល័យកណ្ដាល (២០០៥-២០០៧) និងត្រូវ បានតំទ្បើងតំណែងជាប្រធានគណនេយ្យករ នៅខែកញ្ញា២០០៧ និងជានាយកហិរញ្ញ វត្ថុនៅខែឧសភា ឆ្នាំ២០១០។ លោកដើរតួនាទីយ៉ាងសំខាន់លើការគ្រប់គ្រងហិរញ្ញវត្ថុ របស់ ធនាគារភូមិទាំងមូល ដោយធ្វើការសហការណ៍ជាមួយប្រធានក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្ដិ ប្រធាននាយកប្រតិបត្ដិការ ប្រធាននាយកហិរញ្ញវត្ថុ នាយកគ្រប់ នាយកដ្ឋាន បុគ្គលិក និងអ្នកពាក់ព័ន្ធសំខាន់ៗដទៃទៀត។ លោកក៏ធ្លាប់បានបំរើការជា ជំនួយការប្រធានស្ថានីយ៍ នៅក្រុមហ៊ុនកម្ពុជាតេលា (២០០៤-២០០៥)។
លោក គង់ កុសល នាយកដោះស្រាយបំណុល

លោក គង់ កុសល ជានាយកដោះស្រាយបំណុលនៃធនាគារភូមិ ទទួលបានសញ្ញា បត្របរិញ្ញាបត្រគ្រប់គ្រង ពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៤។ លោកបានសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់នៅសាកលវិទ្យាល័យបៀលប្រាយ ក្នុង ឆ្នាំ២០០៧។ លោកមាន បទពិសោធន៍ជិត១១ឆ្នាំ នៅក្នុងស្ថាប័នធនាគារ និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជារួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ធនាគារឯកទេស ប៉េង ហេង ចំកាត់ ធនាគារពាណិជ្ជកម្ម វីអាយភី អិលធីឌី ធនាគារ ពាណិជ្ជ អូអេសខេ ឥណ្ដូឆៃណា ក្រុមហ៊ុនសវនកម្មឯករាជ្យ អិលអិលខេជី ខេមបូឌា និងធនាគារភូមិ (ខេមបូឌា) អិលធីឌី ដែលបំរើការក្នុងមុខតំណែង ផ្សេងៗដូចជា សវនករ សវនករជាន់ខ្ពស់ នាយកសាខា នាយកសវនកម្មផ្ទៃក្នុង នាយកសវនកម្ម និងពន្ធដារ នាយកដោះស្រាយបំណុល និងនាយករងប្រតិបត្ដិ។ លោកបានចូលរួមវគ្គ បណ្ដុះបណ្ដាលជាច្រើនដូចជា ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ធនាគារ និងមីក្រូ ហិរញ្ញវត្ថុ គណនេយ្យ ពន្ធដារ និងសវនកម្ម និងវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀតនៅ ប្រទេសហ្វីលីពីន សឹង្ហបុរី វៀតណាម និងកម្ពុជា។ លោកត្រូវបានបណ្ដុះបណ្ដាលលើ ជំនាញ និងវិធីសាស្ដ្រសវនកម្មកំរិតខ្ពស់ ការគ្រប់គ្រងបុគ្គលិក និងស្ថាប័ន ការអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទាក់ទងនឹង គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ពីក្រុមហ៊ុនខេភីអិមជី ក្រុមហ៊ុនប្រាយ៍វ៉តធឺហៅ និងគ្រូជំនាញដទៃទៀតមកពីចក្រភព អង់គ្លេស ឥណ្ឌា សឹង្ហបូរី ហ្វីលីពីន ម៉ាទ្បេស៊ី កូរ៉េ និងជប៉ុន។ មុនពេលចូលកាន់តំណែង បច្ចុប្បន្ន លោកបានបំរើការជានាយកសាខារបស់ធនាគារភូមិ សាខារាជធានីភ្នំពេញ នៅដើមឆ្នាំ២០០៩។
លោកស្រី ស្វឺយ សុឌីណា មន្ដ្រីជាន់ខ្ពស់ផ្នែកហានិភ័យ

លោកស្រី ស្វឺយ សុឌីណា ជាមន្ដ្រីជាន់ខ្ពស់ផ្នែកហានិភ័យ កំពុងបន្ដរការសិក្សារយក សញ្ញាប្រ័តវិជា្ជជីវៈគណនេយ្យ ដែលទទួលស្គាល់ជាសាធារណៈ (ACCA) ពីវិទ្យាស្ថាន អាជីពផ្នែកគណនេយ្យធំជាងគេរបស់ ចក្រភពអង់គ្លេស។ លោកស្រីទទួលបានបរិញ្ញា ប័ត្រពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០០៦ និងបានចូលរួមវគ្គហ្វឹកហ្វឺន ជាច្រើនដូចជា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការ យុទ្ធសាស្ដ្រ និងវគ្គហ្វឹកហ្វឺនជាច្រើនដទៃទៀត ទាក់ទិនទៅនឹងផ្នែកមីក្រូហិរញ្ញវត្ថុ។ លោកស្រីមានបទពិសោធន៍រយៈពេលជាង ៣ឆ្នាំ ជាមួយក្រុមហ៊ុនគណនេយ្យ អន្ដរៈជាតិធំមួយនៅក្នុងទីក្រុងភ្នំពេញ ក្នុងតួនាទីជា សវនករជាន់ខ្ពស់ ដែលទទួល ខុសត្រូវក្នុងការដឹកនាំក្រុមសវនករ ចុះធ្វើសវនកម្មនៅក្នុងវិស័យ ជាច្រើនរួមមានដូចជា ធនាគារ និងមីក្រូហិរញ្ញវត្ថុ។ លោកស្រីចាប់បំរើការងារអោយធនាគារភូមិនៅខែឧសភា ឆ្នាំ២០១១ នេះ។
ការិយាល័យកណ្តាលៈ
ផ្ទះលេខ៩៤ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (៨៥៥) ២៣ ២២០ ៦៤១ / ទូរសារៈ (៨៥៥) ២៣ ២២០ ៦៤២
សារអេឡិចត្រូនិចៈ tpcho@tpc.com.kh
គេហទំព័រៈ www.tpc.com.kh
 
ថ្ងៃឈប់សម្រាក
ប្លង់គេហទំព័រ
អ្នកទស្សនា: ៥០៧៨៣
 
© ​២០១១ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ ធនាគារភូមិ (ខេមបូឌា) អិលធីឌី