ភាសារខ្មែរ
|
English
ទំព័រដើម
អំពីយើងខ្ញុំ
សេចក្តីសង្ខេប
ព័ត៌មានប្រតិបត្តិការ
ក្រមសីលធម៌
ភាគទុនិក
រចនាសម្ព័ន្ធ
ក្រុមប្រឹក្សាភិបាល
គណៈគ្រប់គ្រង
រូបភាព
ផលិតផល និង សេវា
ឥណទានក្រុម
ឥណទានឯក្តជន
ឥណទានតាមរដូវកាល
ព័ត៌មានហិរញ្ញវត្ថុ
របាយការណ៍ហិរញ្ញវត្ថុ
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ចំណាត់ថ្នាក់
ព្រឹត្តិការណ៍ថ្មីៗ
ឱកាសការងារ
ទំនាក់ទំនង
ទំនាក់ទំនង
ផ្តល់យោបល់
ក្រុមប្រឹក្សាភិបាល
ធនាគារភូមិមានក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាព និងសកម្ម ព្រមទាំងពោរពេញទៅដោយបទពិសោធន៍ ខាងហិរញ្ញវត្ថុ ការគ្រប់គ្រង និងការអភិវឌ្ឍន៍។
លោក Michael Spingler
ជាប្រធានក្រុមប្រឹក្សាភិបាល ដែលមានជំនាញ ខាងផ្នែកមីក្រូហិរញ្ញវត្ថុ រយៈពេល ១៦ឆ្នាំ លើបទពិសោធន៍ខាងផ្នែកអភិវឌ្ឍន៍ ដូចជាការផ្ដល់ប្រឹក្សាលើយុទ្ធសាស្ដ្រ ការផ្ដល់ជំនួយលើផ្នែកបច្ចេក ទេស និង សេវាកម្មពង្រឹងសមត្ថភាពជាច្រើនទៀតទៅឲ្យមីក្រូហិរញ្ញវត្ថុ ធនាគារ និងសហគមន៍ឥណទានជាច្រើន នៅ ប្រទេសអេហ្ស៊ីប ប្រទេសនៅប៉ែកអាស៊ីអាគ្នេយ៍ និងប្រទេសហ្គ៊ាណា។ ការផ្ដល់ជំនួយលើការប្រឹក្សាផ្នែក បច្ចេកទេស និងការហ្វឹកហ្វឺនផ្ដោតសំខាន់លើការគ្រប់គ្រងយុទ្ធសាស្ដ្រផែនការអាជីវកម្ម និងប្រតិបត្ដិការ ធនធាន មនុស្ស ទីផ្សារ ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ផលិតផល និងការផ្ដល់សេវាកម្មនានា។ លោកកំពុងតែ បំរើការពេញម៉ោងឱ្យធនាគារភូមិ ជាទីប្រឹក្សារបស់គណៈគ្រប់គ្រងជាន់ខ្ពស់ និងធ្លាប់ជាប្រធាននាយកប្រតិបត្ដិការ របស់ ធនាគារភូមិ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៣។
លោកស្រី Fernanda Lima
មានបទពិសោធន៍ជាមួយក្រុមហ៊ុនវិនិយោគទុនឯកជនដ៏សំខាន់ៗជាច្រើននៅ អឺរ៉ុប អាមេរិកទ្បាទីន និងសហរដ្ឋអាមេរិក អស់រយៈពេល ៦ឆ្នាំ។ លោកស្រីបានបំរើការងារឱ្យ AIG Global Investment Group នៅទីក្រុងទ្បុង ជានាយកវិនិយោគទុន បំរើការលើប្រតិបត្ដិការវិនិយោគនៅប្រទេសស្គែឌីណា វៀន នៅ អឺរ៉ុបខាងកើតនិងខាងត្បូង និងជាសហការីវិនិយោគជាមួយ AFLA/Citicorp Venture Capital នៅសៅប៉ូទ្បូ ជា ក្រុមហ៊ុនរៀបគម្រោងវិនិយោគឯកជន លើផ្នែកសេវាកម្មរបស្រ់បទេសប្រេស៊ីល។ ថ្មីៗនេះលោកស្រីជា មន្ដ្រី វិនិយោគជាន់ខ្ពស់មួយរូបនៅ NCIF/ShoreBank នៅស៊ីកាហ្គ៊ូ ដែលជាក្រុមហ៊ុនផ្ដល់ទុនឯកជនខាងផ្នែកសង្គម វិនិ យោគលើស្ថាប័នហិរញ្ញវត្ថុ លើការអភិវឌ្ឍន៍សហគមន៍ដែលមានទីតាំងនៅ សហរដ្ឋអាមេរិក។ លោកស្រី ទទួល បានសញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មពី University of London និងសញ្ញាប័ត្រ បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកបរិស្ថាន និងអភិវឌ្ឍន៍ពី London School of Economics។ បច្ចុប្បន្ននេះ លោកស្រីកំពុងកាន់នូវមុខ តំណែងជា អនុប្រធានលើការវិនិយោគទុនឯកជននៅ DWM និងជាតំណាងភាគទុនិកនៃក្រុមប្រឹក្សាភិបាល។
លោក Chandula Abeywickrama
គឺជានាយករងគ្រប់គ្រងទូទៅនៅធនាគារជាតិ Hatton នៅប្រទេសស្រី លង្កា ដែលលោកទទួលបន្ទុកលើប្រតិបត្ដិការចែកចាយបន្ដ ប្រតិបត្ដិការមីក្រូហិរញ្ញវត្ថុ និងទីផ្សារ។ ក្រៅពីតួនាទី នៅធនាគារជាតិ Hatton លោកក៏ជាប្រធាននៃ Banking With The Poor Network និងសេវាកម្មហិរញ្ញវត្ថុរបស់ ស្រី លង្កា ឱ្យ Underserved Settlements (UNDP) និងចូលរួមនៅក្នុងគម្រោងផ្ដួចផ្ដើមផ្សេងៗមួយចំនួនទៀត នៅតាម តំបន់ លើ “សេវាកម្មហិរញ្ញវត្ថុជាមួយ នឹងផលប៉ះពាល់សង្គម” ទូទាំងពិភពលោក។
លោក Christophe Forsinetti
គឺជានាយករងនៅ DEVENCO ដែលជាក្រុមហ៊ុនប្រឹក្សាលើការវិនិយោគ និង ផ្ដល់ ទុនឯកជនមួយនៅប្រទេសកម្ពុជា ដែលទទួលខុសត្រូវលើការកំណត់ ការវាយតម្លៃ ការគ្រប់គ្រង និងការបង្កើត គម្រោងវិនិយោគទុន ការទិញយក និងការចាប់ផ្ដើមអាជីវកម្មថ្មី។ លោកមានបទពិសោធន៍ជាង១០ឆ្នាំ លើការ បង្កើត និង ដំណើរការប្រតិបត្ដិការ ទាំងនៅអឺរ៉ុប និងទីផ្សារដែលប្រកួតប្រជែង និងបទពិសោធន៍មីក្រូហិរញ្ញវត្ថុជា មួយនឹង Macrocred និង Planet Finance។
លោកស្រី Jessica Moffett-Rose
គឺជាសហការីក្រុមហ៊ុនវិនិយោគទុនឯកជននៅ Developing World Markets ដែល ជាអ្នកគ្រប់គ្រងខាងផ្នែកមូលនិធិសង្គម និងធនាគារវិនិយោគ។ លោកស្រីទទួលបានបទពិសោធន៍ ៦ឆ្នាំ លើ ការ អភិវឌ្ឍន៍ហិរញ្ញវត្ថុ សហការជាមួយ ProCredit Holding នៅប្រទេសអាទ្បឺម៉ង់ ដែលជាក្រុមហ៊ុនផ្ដល់ឥណទាន មិន រកកម្រៃ ផ្ដោតសំខាន់លើការអភិវឌ្ឍន៍សហគមន៍ និងមីក្រូហិរញ្ញវត្ថុនៅ Washington DC និងកម្មវិធីធនាគារ ភូមិ នៅប្រទេសនេប៉ាល់។ លោកស្រី Moffett-Rose ទទួលបាននូវសញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ពី Kennedy School នៃសាកលវិទ្យាល័យ Harvard និងសញ្ញាប័ត្របរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Princeton។
ការិយាល័យកណ្តាលៈ
ផ្ទះលេខ៩៤ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (៨៥៥) ២៣ ២២០ ៦៤១ / ទូរសារៈ (៨៥៥) ២៣ ២២០ ៦៤២
សារអេឡិចត្រូនិចៈ
tpcho@tpc.com.kh
គេហទំព័រៈ
www.tpc.com.kh
ថ្ងៃឈប់សម្រាក
ប្លង់គេហទំព័រ
អ្នកទស្សនា
: ៥០៧៨២
© ២០១១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ធនាគារភូមិ (ខេមបូឌា) អិលធីឌី