ភាសាខ្មែរ | English
Web Mail
 
ទំព័រដើម

ទំនាក់ទនងរហ័ស
ទូរស័ព្ទ: ០៩៧​ ៩០០ ០៣៩៣
០៨១ ៨០០ ០០៦
សារអេឡិចត្រូនិចៈ tpcho@tpc.com.kh
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៤
FACEBOOK
ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន
ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនរបស់ធនាគារភូមិ ផ្តល់ជូនអតិថិជន នូវឱកាសសម្រាប់ការទិញសម្ភារ ប្រើប្រាស់ផ្ទាល់ខ្លួន ជាមួយអត្រាការ ប្រាក់ និងរយៈពេលសមរម្យ។ ការផ្តល់ជូនប្រាក់កម្ចីប្រើប្រាស់ ផ្ទាល់ខ្លួនដល់អតិថិជន ជាមធ្យោបាយមួយជួយសម្រួលឱ្យចំណូល និង ហិរញ្ញវត្ថុរបស់ពួកគេមាន សុវត្ថិភាព និងមានភាពរលូន។ ការទិញសម្ភារប្រើប្រាស់ តាមរយៈកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនពី ធនាគារភូមិ អាច ជួយធ្វើឱ្យប្រសើរនូវជីវិតរស់នៅបច្ចុប្បន្នរបស់អតិថិជន និងក្រុមគ្រួសាររបស់ ពួកគេ។
អតិថិជនគោលដៅរបស់ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ជាអតិថិជនដែលមានប្រភពចំណូល ទៀងទាត់ និងស្ថិតស្ថេរ ដូចជាចំណូលបាន មកពីប្រាក់ខែធ្វើការនៅក្នុងក្រុមហ៊ុន អង្គការ ឬតាមបណ្តារោងចក្រសហគ្រាសនានា។ ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ផ្តល់ជូនអតិថិជននូវ ចំនួនទឹកប្រាក់អតិបរមាត្រឹម ៥.០០០ដុល្លារ និងមានរយៈពេលរហូតដល់ ៣៦ខែ។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ (យកដី/ ផ្ទះ ឬអគារជាទ្រព្យដាក់ ធានា) អត្រាការប្រាក់ (យកសម្ភារដែលទិញជាទ្រព្យដាក់ធានា) រយៈពេល
រៀល រហូតដល់ ២០.០០0.០០០ ២,៥%-៣,៥% ៣%-៣,៥% ៣- ៣៦ខែ
ដុល្លារ រហូតដល់ ៥.០០០ ១,៨%-២,៥% ២,៣%-៣% ៣- ៣៦ខែ
បាត រហូតដល់ ២០០.០០០ ២,៥%-៣,៥% ៣%-៣,៥% ៣- ៣៦ខែ
អត្ថប្រយោជន៍
ផលិតផលកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនរបស់ធនាគារភូមិ ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួម មាន៖
- អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែ ប៉ុណ្ណោះ។
- ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យធនាគារភូមិដែល នៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅរបស់អតិថិជន។
- រយៈពេលប្រាក់កម្ចី និងការបង់សង មានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន។
- មិនតម្រូវឲ្យអតិថិជនបង់ថ្លៃសេវាដើម្បីទទួលបានប្រាក់កម្ចីនោះទេ។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវផលិតផលកម្ចីបន្ថែម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម នេះ៖
- ជួបជាមួយបុគ្គលិករបស់ធនាគារភូមិ ឬប្រធានក្រុមធនាគារភូមិ ដែលរស់នៅក្នុងភូមិរបស់ លោកអ្នក។
- ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក។
- យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយធនាគារភូមិ។
- យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អាគារលេខ ៦៦៦B ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ២២០ ៦៤១ / ទូរសារៈ (+៨៥៥) ២៣ ២២០ ៦៤២
សារអេឡិចត្រូនិចៈ tpcho@tpc.com.kh
គេហទំព័រៈ www.tpc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា: 3
អ្នកទស្សនាថ្ងៃនេះ: 12
អ្នកទស្សនាសរុបៈ 835268
© ២០១៣ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ ធនាគារភូមិ (ខេមបូឌា) អិលធីឌី